ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
រថយន្ត SCION បុកម៉ូតូហុងដាសង់ប៊ីចបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ រួចព្យាយាមបើករត់ ផ្អើលដល់ពលរដ្ឋដេញចាប់បានមកវិញ
So,11 Oktober 2020 (Time 01:57 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 10នាក់)


ភ្នំពេញ​ ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តម៉ាក​ SCION មួយគ្រឿងបុកជាមួយម៉ូតូហុងដាសង់ប៊ិចជិះដោយបុរសម្នាក់​ក្នុងទិសដៅបញ្ច្រាស់គ្នាពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ រួចព្យាយាមបើករត់រាប់រយម៉ែត្រផ្អើលដល់ប្រជាពលរដ្ឋដេញចាប់បានគល់ជូនសមត្ថកិច្ច​ កាលពីវេលាម៉ោង១២រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី១០​ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤​ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក SCION មួយគ្រឿង​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AN-4058ធ្វើដំណើរទិសដៅពីត្បូងទៅជើង​ លុះមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដា សង់បិច​ ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ1CH-4082ជិះដោយបុរសម្នាក់ទិសដៅបញ្ច្រាស់គ្នាពីជើងទៅត្បូង​ ចំផ្នែករថយន្តខាងស្ដាំខាងមុខពេញទំហឹងបណ្ដាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់។​ ភ្លាមនោះម្ចាស់រថយន្តមិនបានឈប់នៅកន្លែងកើតហេតុទេ​ ដោយគេបានព្យាយាមបើករត់រាប់រយម៉ែត្រត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៍នេះបាននាំគ្នាដេញចាប់បានរថយន្តនិងអ្នកបើកបរប្រគល់ជូនសមត្ថកិច្ចភ្លាមៗរួចបញ្ជូនខ្លួនតែតៃកុងរថយន្តតាមរថយន្តមួយគ្រឿងទៀតទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យសួរនាំបន្តនិងទុកប្រគល់ជូនសមត្ថកិច្ចជំនាញ។

​ ក្រោយកើតហេតុ​ ជនរងគ្រោះត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ​ ចំណែករថយន្តនិងម៉ូតូត្រូវសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ៖​ ភារ៉ា​ ដង្កោ

ព័ត៌មានគួរចាប់អារម្មណ៍

ជំនន់ទឹកភ្លៀងកើនឡើងបាក់ទំនប់ស្ទាក់ទឹកភ្នំលេខបណ្តាលអោយផ្ទះប្រជាពលរដ្ឋចំនួន១៧ខ្នងរងផលប៉ះពាល់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្ស៣នាក់ ស្លាប់ស្រុក ក្រុងទាំង៩ក្នុងខេត្តបន្ទាយមានមានជ័យដោយសារជំនន់ទឹកភ្លៀង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ទឹកភ្លៀងបន្តធ្លាក់បណ្តាលឲ្យទឹកក្នុងស្ទឹងសង្កែហក់ឡើងជិតដល់ចំណុចប្រកាសអាកាសន្ន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបិទការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ អីលីត ខាប់ឆ្នាំ២០២០ នៅ ខេត្ត ប,ជ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រកា​ត់ផ្លូវ​កាយប្រពន្ធ័លូ នៅអូរ​ខៃដន ដើម្បី​ការពារ​ទឹក​ជំ​ន​ន់ ខណៈដែល​ភ្លៀងធ្លាក់​ជាប់ៗគ្នាប៉ុន្មានថ្ងៃ​នេះ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8430 នាក់
ម្សិលមិញ :
3494 នាក់
សប្តាហ៍នេះ :
30964 នាក់
ខែនេះ :
242416 នាក់
3 ខែនេះ :
774194 នាក់
សរុប :
2016737 នាក់