ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ខណះជំនន់ទឹកភ្លៀងខ្លាំងអាជ្ញាធសមត្ថកិច្ចបានជម្លៀសពលរដ្ឋ​ប្រមាណ​ជាង​៣​ពាន់​គ្រួសារ ទៅកាន់​ទី​ទួល​សុវត្ថិភាព​
So,11 Oktober 2020 (Time 01:45 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 9នាក់)


ខេត្តបាត់ដំបង៖
នៅថ្ងៃទី៨ ​និងទី៩ ខែ​តុលា ឆ្នាំ​២០២០ នេះអាជ្ញាធរសហការជាមួយសមត្ថកិច្ចគ្រប់ស្ថាប័នដើម្បីធ្វើការជម្លៀស ប្រជាពលរដ្ឋ​សរុប​ប្រមាណ​ជាង ៣ ០០០ គ្រួសារ​ហើយ ក្នុង​ស្រុក​រុក្ខ​គិរី ​ទៅកាន់ទីទួលសុវត្ថិភាព ដោយសារ​ទឹកជំនន់​នៅតែ​បន្ត​ជន់ជោរ ឯ​ភ្លៀង​ក៏​នៅតែ​ធ្លាក់​មក​ជាប់​រហូត​ឥត​ស្រាកស្រាន្ត ។ក្នុង​នោះ​ដែរ ក្រោម​ការដឹកនាំ​កម្លាំង​ចុះ​ផ្ទាល់ ពី​សំណាក់​លោក​អភិបាល នៃ​គណៈ​អភិបាលខេត្ត ងួន រតនៈ។​

លោក កង ប៊​ន ប្រធាន​សាខា​កាកបាទក្រហម​កម្ពុជា ខេត្ត​បាត់ដំបង បាន​បញ្ជាក់​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​ នៃ​ការ​ធ្លាក់​ភ្លៀង​ឥត​ឈប់ឈរ​នេះ ខេត្ត​បាត់ដំបង​ បាន​ទទួល​រង​នូវ​ការ​លិចលង់​ចំនួន ៤​ស្រុក​ គឺ​ស្រុក​សំឡូត ស្រុក​សំពៅ​លូន ស្រុក​ភ្នំព្រឹក និង​ស្រុក​រុក្ខ​គិរី ដែល​ស្រុក​នេះ​ មាន​សភាព​ធ្ងន់​ធ្ងរ​ជាងគេ​បង្អស់​។​

​លោក​បាន​បន្តថា បច្ចុប្បន្ន​ទាំង​លោក​អភិបាលខេត្ត ក៏ដូចជា​ថ្នាក់ដឹកនាំ ​នៃ​អង្គភាព​ជំនាញ ពិសេស​គឺ​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​៣​ប្រភេទ បាន​ចុះទៅ​កាន់​ស្រុក​រុក្ខ​គិរី​ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ត្រូវ​បាន​ជំនន់​ទឹកភ្លៀង​យាយី​យ៉ាងខ្លាំង។ បន្ថែម​នោះ ​ប្រភព​ទឹក​ទាំង​នេះ គឺ​ហូរ​ធ្លាក់​មកពី​ព្រំ​ដែន​ខេត្ត​ពោធិ៍សាត់ ពី​ស្រុក​វាលវែង ពិសេស​គឺ​ទឹក​ដែល​ធ្លាក់​ចេញពី​ក្នុង​អាង​បាសាក់ ដោយសារ​តែ​មាន​ការ​បា​ក់​ទំនប់​ប្រវែង​ប្រមាណ​៤០ម៉ែត្រ កាលពី​អំឡុងពេល​ទៀបភ្លឺ ព្រឹក​ថ្ងៃទី៩នេះ ព្រមទាំង​បាន​បង្ក​ឲ្យ​មាន​ការ​បាក់​ស្ពានថ្ម​មួយ​កន្លែង​នៅក្នុង​ឃុំ​ព្រែកជីក​ផង​ដែរ។​

​លោក​ក៏បាន​បន្ថែម​ថា រហូតមក​ទល់នឹង​ពេលនេះ ភ្លៀង​នៅតែ​បន្ត​ធ្លាក់​មករ​ហូត ហើយ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ចំនួន​២ គឺ​ឃុំ​ព្រែកជីក និង ឃុំ​បាសាក់ សរុប​ប្រមាណ​ជាង ៣ ០០០ គ្រួសារ​ហើយ ដែល​ត្រូវ​បាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​ចំនួន២កន្លែង គឺ​ទួល​ព្រះអង្គ​កែវ ស្រុក​នៅក្នុង​ឃុំ​បាសាក់ និង​សាលាបឋមសិក្សា​ឈូក ស្ថិតក្នុង​ឃុំ​ព្រែកជីក ប៉ុន្តែ​វា​មិនមាន​ការប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស និង​សត្វ​ឡើយ។​
​ដោយឡែក​ លោក ឡុង ផលគុណ ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម បាន​គូស​បញ្ជាក់​ថា ទឹក​នៅ​ក្នុង​អាង​បាសាក់ ដែល​ទើបនឹង​បាក់​នា​ពេល​ទៀបភ្លឺ​នេះ បើជា​មធ្យម​មាន​ចំណុះ ១២ លាន​ម៉ែត្រ​គូប។ តែបើ​ពេញ​អាង​ គឺអាច​ឡើងដល់​១៦​លាន​ម៉ែត្រគូប ដូច្នេះ​ទឹក​ដែល​ហូរ​ចេញ នឹង​អាច​គ្រប​ដណ្ដប់​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​ឃុំ​ចំនួន​២​ ដែល​នៅ​ក្បែរ គឺ​ឃុំ​ព្រែកជីក និង​ឃុំ​បាសាក់​នេះ​តែម្ដង៕

ព័ត៌មានគួរចាប់អារម្មណ៍

ជំនន់ទឹកភ្លៀងកើនឡើងបាក់ទំនប់ស្ទាក់ទឹកភ្នំលេខបណ្តាលអោយផ្ទះប្រជាពលរដ្ឋចំនួន១៧ខ្នងរងផលប៉ះពាល់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្ស៣នាក់ ស្លាប់ស្រុក ក្រុងទាំង៩ក្នុងខេត្តបន្ទាយមានមានជ័យដោយសារជំនន់ទឹកភ្លៀង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ទឹកភ្លៀងបន្តធ្លាក់បណ្តាលឲ្យទឹកក្នុងស្ទឹងសង្កែហក់ឡើងជិតដល់ចំណុចប្រកាសអាកាសន្ន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបិទការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ អីលីត ខាប់ឆ្នាំ២០២០ នៅ ខេត្ត ប,ជ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រកា​ត់ផ្លូវ​កាយប្រពន្ធ័លូ នៅអូរ​ខៃដន ដើម្បី​ការពារ​ទឹក​ជំ​ន​ន់ ខណៈដែល​ភ្លៀងធ្លាក់​ជាប់ៗគ្នាប៉ុន្មានថ្ងៃ​នេះ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8273 នាក់
ម្សិលមិញ :
3494 នាក់
សប្តាហ៍នេះ :
30807 នាក់
ខែនេះ :
242259 នាក់
3 ខែនេះ :
774037 នាក់
សរុប :
2016580 នាក់