ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ស្រីស្រស់ម្នាក់បើករថយន្តស៊េរីទំនើបបុករះរថយន្តនិងម៉ូតូជាច្រើនគ្រឿងនៅមុខហាងពិភពសាច់អាំង៤ បណ្តាលឲ្យបុរសម្នាក់ជាសន្តិសុខរបួសធ្ងន់
So,11 Oktober 2020 (Time 01:41 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 11នាក់)


ភ្នំពេញ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្អេីលមួយបានកេីតឡេីង​បង្កដោយនារីរូបស្រស់ម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាកPEUGEOTមួយគ្រឿង បុករះរថយន្ត២គ្រឿងនិងម៉ូតូ២គ្រឿងរបស់ភ្ញៀវចូលផឹកសុីចតស្ងៀមនៅមុខហាង​បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ​ព្រមទាំងបង្កឲ្យបុរសម្នាក់ជាសន្តិសុខយាមមុខហាងរងរបួសធ្ងន់​ កាលពីវេលាម៉ោង០៨យប់ថ្ងៃទី០៩ ខែតុលាឆ្នាំ២០២០​ នៅចំណុចមុខហាង(ពិភព សាច់អាំង៤) តាមបណ្ដោយផ្លូវ៥៦៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

​ យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា​ មុនកើតហេតុគេឃើញនារីរូបស្រស់ម្នាក់បើករថយន្តស៊េរីទំនើបម៉ាកPEUGEOT មួយគ្រឿង​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BE-9400ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៦៦​ ទិសដៅពីកើតទៅលិច​ក្នុងល្បឿនលឿន​ លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុករះ រថយន្តទី១ ម៉ាក hillux vigo ទី២ម៉ាកsuzuki និងបន្តបុកម៉ូតូពីរគ្រឿងទៀតម៉ាកហុងដាឌ្រីម១គ្រឿង និងម៉ាកហុងដាស្កុបពី ដែរភ្ញៀវចតស្ថៀមនៅមុខហាងរងការខូចខាត​ ព្រមទាំងបណ្តាលឲ្យសន្តិសុខយាមហាងម្នាក់ដួលផ្ងាក្រោយរងរបួសធ្ងន់។​ ភ្លាមៗនោះដែរនារីរូបស្រស់ដែលជាម្ចាស់រថយន្តបង្កបានហៅម៉ូតូកង់បីដឹកជនរងគ្រោះជាសន្តិសុខបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យដោយខ្លួនឯង។

​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមក្រោយ​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ

ព័ត៌មានគួរចាប់អារម្មណ៍

ជំនន់ទឹកភ្លៀងកើនឡើងបាក់ទំនប់ស្ទាក់ទឹកភ្នំលេខបណ្តាលអោយផ្ទះប្រជាពលរដ្ឋចំនួន១៧ខ្នងរងផលប៉ះពាល់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្ស៣នាក់ ស្លាប់ស្រុក ក្រុងទាំង៩ក្នុងខេត្តបន្ទាយមានមានជ័យដោយសារជំនន់ទឹកភ្លៀង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ទឹកភ្លៀងបន្តធ្លាក់បណ្តាលឲ្យទឹកក្នុងស្ទឹងសង្កែហក់ឡើងជិតដល់ចំណុចប្រកាសអាកាសន្ន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបិទការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ អីលីត ខាប់ឆ្នាំ២០២០ នៅ ខេត្ត ប,ជ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រកា​ត់ផ្លូវ​កាយប្រពន្ធ័លូ នៅអូរ​ខៃដន ដើម្បី​ការពារ​ទឹក​ជំ​ន​ន់ ខណៈដែល​ភ្លៀងធ្លាក់​ជាប់ៗគ្នាប៉ុន្មានថ្ងៃ​នេះ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8670 នាក់
ម្សិលមិញ :
3494 នាក់
សប្តាហ៍នេះ :
31204 នាក់
ខែនេះ :
242656 នាក់
3 ខែនេះ :
774434 នាក់
សរុប :
2016977 នាក់