ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
អាជ្ញាធរខេត្តកំពុងជម្លៀសប្រជាពលរដ្ឋ ដើម្បីរកទីទួលសុវត្ថិភាព ខណ:ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នារាល់ថ្ងៃ បណ្តាលឱ្យលិចផ្លូវ និងភូមិនានានៅស្រុកសាលាក្រៅ
So,11 Oktober 2020 (Time 01:38 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 10នាក់)


ខេត្តប៉ៃលិន ៖ អាជ្ញាធរខេត្តប៉ៃលិន ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត កំពុងដឹកនាំក្រុមការងារយុវជន ស.ស.យ.ក ខេត្ត និងក្រុមយុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ព្រមទាំងអាជា្ញធរមូលដ្ឋាន ស្ទុះស្ទារ ដុតដៃដុតជើង ធ្វើការជម្លៀសប្រជាពលរដ្ឋទាំងអស់ ចេញពីទីលំនៅឋានរបស់ខ្លួន ទៅរកទីទួលសុវត្ថិភាព ខណ:មេឃកំពុងធ្លាក់ភ្លៀងយ៉ាងគំហុក តាំងពីយប់ថ្ងៃទី០៩ និងឈានចូលមកដល់ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ មិនទាន់ឈប់នៅឡើយ បណ្តាលឱ្យលិចលង់ ភូមិជាច្រើន នៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

បើតាមប្រភពព័ត៌មានពីលោក កែវ រំដេត មេឃុំស្ទឹងត្រង់ បានរៀបរាប់ឱ្យដឹងកាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះថា ៖ រហូតមកដល់ព្រឹកថ្ងៃទី១០ ខែតុលា នេះ ភ្លៀងកំពុងតែធ្លាក់យ៉ាងខ្លាំង បណ្តាលឱ្យក្លាយទៅជាទឹកជំនន់ លិចលង់ភូមិជាច្រើនដូចជា ភូមិអន្លង់រក្សា ភូមិអូរដូនតាលើ ភូមិអូរដូនតាក្រោម ភូមិដីស្អិត ភូមិកូនដំរី ភូមិអូរគន្ធាងវ៉ា ភូមិភ្នំក្រិញ ភូមិកោះកែវ ភូមិទំនប់ និងភូមិភ្នំកេះ ភូមិទំនប់ និងភូមិផ្សេងៗ ជាច្រើនទៀត កំពុងទទួលរងការលិចលង់ជាបណ្តើរៗ រហូតដល់ ពាក់កណ្តាលផ្ទះ និងជិតដល់ដំបូលផ្ទះផងដែរ ។

លោកបន្តទៀតថា គិតត្រឹមព្រឹកថ្ងៃទី១០ ដដែលនេះ ទឹកជំនន់ បានលិចផ្លូវលំ ដែលធ្វើដំណើរចេញពីផ្លូវជាតិលេខ៥៩ ឆ្ពោះទៅផ្សារឃែរ ស្ថិតនៅក្នុងឃុំស្ទឹងត្រង់ ដែលមានកំពស់ទឹកជាង១ម៉ែត្រ ដោយមិនអាចអនុញ្ញាតឱ្យម៉ូតូ ឬរថយន្តបើកបរឆ្លងកាត់ផ្លូវនេះបានទេ ។ ដូច្នេះ អាជ្ញាធរខេត្តប៉ៃលិន ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត បានដឹក នាំក្រុមយុវជន ស.ស.យ.ក ខេត្ត និងក្រុមយុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន កំពុងរកមធ្យោបាយ យកទូក ឬកាណូត ដើម្បីដឹកប្រជាពលរដ្ឋទាំងអស់នោះ រកទីទួលមានសុវត្ថិភាព និងប្រកាសអាសន្នផងដែរ ។

លោកបញ្ជាក់ទៀតថា អាជ្ញាធរមូលដ្ឋាន កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាពប្រជាពលរដ្ឋទាំងអស់ខាងលើ ព្រោះជំនន់ទឹកភ្លៀងនៅឆ្នាំ២០២០នេះ ហាក់ដូចជាហក់ឡើងខ្លាំងជាងឆ្នាំមុនៗ ហើយផ្ទៃមេឃកំពុងបន្តភ្លៀងធ្លាក់គំហុកយ៉ាងខ្លាំង មិនទាន់មានការរាំងនៅឡើយទេ ។ តែទោះបីជាយ៉ាងណា អាជ្ញាធរមូលដ្ឋាន កំពុងតែរៀបចំធ្វើការជម្លៀសពួកគាត់ឱ្យមានសុវត្ថិភាព ព្រោះទឹកជំនន់ពេលនេះ កាន់តែខ្លាំងឡើងៗ ។

សូមបញ្ជាក់ថា ៖ នេះជាលើកទី៣ហើយ ដែលជំនន់ទឹកភ្លៀង បានវាយប្រហារទៅលើភូមិនានា ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ តែមិនបណ្តាលឱ្យមនុស្សណាម្នាក់ ឬសត្វចិញ្ចឹម ទទួលរង គ្រោះថ្នាក់នោះឡើយ ។ ចំណែកឯដំណាំដាំដុះ ដូចជាពោតក្រហម ដំឡូងមីជាដើម បើសិនជាមានការលិចលង់រយ: ពេលយូរអាចនឹងរងការរលួយខូចអស់ជាច្រើនជាក់ជាមិនខាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ជំនន់ទឹកភ្លៀងកើនឡើងបាក់ទំនប់ស្ទាក់ទឹកភ្នំលេខបណ្តាលអោយផ្ទះប្រជាពលរដ្ឋចំនួន១៧ខ្នងរងផលប៉ះពាល់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្ស៣នាក់ ស្លាប់ស្រុក ក្រុងទាំង៩ក្នុងខេត្តបន្ទាយមានមានជ័យដោយសារជំនន់ទឹកភ្លៀង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ទឹកភ្លៀងបន្តធ្លាក់បណ្តាលឲ្យទឹកក្នុងស្ទឹងសង្កែហក់ឡើងជិតដល់ចំណុចប្រកាសអាកាសន្ន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបិទការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ អីលីត ខាប់ឆ្នាំ២០២០ នៅ ខេត្ត ប,ជ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រកា​ត់ផ្លូវ​កាយប្រពន្ធ័លូ នៅអូរ​ខៃដន ដើម្បី​ការពារ​ទឹក​ជំ​ន​ន់ ខណៈដែល​ភ្លៀងធ្លាក់​ជាប់ៗគ្នាប៉ុន្មានថ្ងៃ​នេះ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8237 នាក់
ម្សិលមិញ :
3494 នាក់
សប្តាហ៍នេះ :
30771 នាក់
ខែនេះ :
242223 នាក់
3 ខែនេះ :
774001 នាក់
សរុប :
2016544 នាក់