ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
ស្រ្តីម្នាក់ត្រូវខ្សែភ្លើងឆក់ ខណៈភ្លៀងខ្លាំងទឹកហូរឆ្លងចូលដល់ក្នុងផ្ទះរបស់ខ្លួន
So,11 Oktober 2020 (Time 01:36 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 11នាក់)


ខេត្តប៉ៃលិន ៖ ភ្លៀងធ្លាក់ខ្លាំងរាល់ថ្ងៃ បណ្តាលឱ្យក្លាយទៅជាជំនន់ទឹកភ្លៀងលិចផ្ទះសម្បែងប្រជាពលរដ្ឋ និងសើមឆ្លងដល់ចរន្ធអគ្គិសនីក្នុងផ្ទះ លុះស្ត្រីជាម្ចាស់មិនចាប់អារម្មណ៍ក៍ដើរទៅក្បែរចរន្ធអគ្គិសនី បណ្តាលឱ្យឆក់ដួលរងរបួសធ្ងន់ ត្រូវបានក្រុមការងារយុវជន ស.ស.យ.ក ដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។

ហេតុការណ៍ខ្សែភ្លើងឆក់ស្ត្រីម្នាក់នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិអូរដូនតាក្រោម ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន
ប្រភពព័ត៍មានបានឱ្យដឹងថា ៖ ស្ត្រីរងគ្រោះ មាន ឈ្មោះ ង៉ែត ភី អាយុ៥១ឆ្នាំ មានទីលំក្នុងភូមិខាងលើ ។
ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញមេឃកំពុងបង្អុរភ្លៀងយ៉ាងខ្លាំង ហើយទឹកក៍ជន់ឡើងដល់ផ្ទះរបស់គាត់ លុះម្ចាស់មិនបានចាប់អារម្មណ៍ ក៍ដើរទៅក្បែរចរន្ធភ្លើង បណ្តាលឱ្យឆក់ដួលរបួសតែម្តង ។

ក្រោយពេលកើតហេតុ ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត និងជាអនុប្រធាន ស.ស.យ.ក ខេត្តប៉ៃលិន ព្រមទាំងក្រុមការងារ បានជួយដឹកស្ត្រីដែលបានរងគ្រោះដោយសារខ្សែភ្លើងឆក់ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីជួយសង្គ្រោះអាយុជីវិតឱ្យទាន់ពេលវេលា ។
ប្រភពបញ្ជាក់ថា រហូតមកដល់ពេលនេះស្ត្រីខាងលើមានការធូរស្បើយឡើងវិញបន្តិចហើយ ដោយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ៕ ដោយ ៖

ព័ត៌មានគួរចាប់អារម្មណ៍

ជំនន់ទឹកភ្លៀងកើនឡើងបាក់ទំនប់ស្ទាក់ទឹកភ្នំលេខបណ្តាលអោយផ្ទះប្រជាពលរដ្ឋចំនួន១៧ខ្នងរងផលប៉ះពាល់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្ស៣នាក់ ស្លាប់ស្រុក ក្រុងទាំង៩ក្នុងខេត្តបន្ទាយមានមានជ័យដោយសារជំនន់ទឹកភ្លៀង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ទឹកភ្លៀងបន្តធ្លាក់បណ្តាលឲ្យទឹកក្នុងស្ទឹងសង្កែហក់ឡើងជិតដល់ចំណុចប្រកាសអាកាសន្ន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបិទការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ អីលីត ខាប់ឆ្នាំ២០២០ នៅ ខេត្ត ប,ជ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រកា​ត់ផ្លូវ​កាយប្រពន្ធ័លូ នៅអូរ​ខៃដន ដើម្បី​ការពារ​ទឹក​ជំ​ន​ន់ ខណៈដែល​ភ្លៀងធ្លាក់​ជាប់ៗគ្នាប៉ុន្មានថ្ងៃ​នេះ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8622 នាក់
ម្សិលមិញ :
3494 នាក់
សប្តាហ៍នេះ :
31156 នាក់
ខែនេះ :
242608 នាក់
3 ខែនេះ :
774386 នាក់
សរុប :
2016929 នាក់