ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០
គេហទំព័រ កម្ពុជាសន្តិភាព ត្រូវការជ្រើសរើសបុគ្គលិកនៅតាមបណ្ដាលខេត្ត រាជធានី ក្រុង ទូទាំងព្រះរាជាណាចក្រកម្ពុជា បើសិនជាបងប្អូននិងប្រិយមិត្តមានចំណាប់អារម្មណ៍សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទលេខ 088 660 31 31
យុវជនម្នាក់ល្បួងកូនស្រីគេរួមមេត្រីរហូតបានសម្រេច រួចដោះដៃ ត្រូវនាងប្រាប់ម្តាយឱ្យប្តឹងនគរបាលចាប់ឃាត់ខ្លួន
So,11 Oktober 2020 (Time 01:32 )
ដោយ ៖ សកលលោកថ្មី (ចំនួនអ្នកអាន: 10នាក់)


ខេត្តប៉ៃលិន ៖ បន្ទាប់ពីកម្លាំងជំនាញផ្នែកនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានទទួលពាក្យបណ្ដឹងពីម្តាយរបស់ក្មេងស្រីរងគ្រោះម្នាក់ ឈ្មោះ ឆុង ស្រីយ៉ុម អាយុ ៤០ឆ្នាំ មានទីលំនៅបច្ចុប្បន្នក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយចោទយុវជនម្នាក់ ពីបទរួមសង្វាស់ជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ ខណៈស្រឡាញ់ដើរលេងជាមួយគ្នា លុះបានខ្លួនបែរជាដោះដៃ ត្រូវគេប្តឹងឱ្យឃាត់ខ្លួន ។

ហេតុការណ៍នគរបាលចាប់ឃាត់ខ្លួននេះ បានកើតកាលពីវេលាម៉ោង០៩ និង១០ នាទីថ្ងៃសុក្រ ០៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែតុលា​ ឆ្នាំ២០២០ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពព័ត៍មានពីនគរបាល បានឱ្យដឹងថា ៖ ក្មេងស្រីរងគ្រោះ មាន ឈ្មោះ ស ស.ន ភេទស្រី អាយុ១៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ចំណែកជនសង្ស័យមានឈ្មោះ ឡៃ ថុនា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិឃុំជាមួយគ្នា ។ ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញយុវជន និងក្មេងស្រី ខាងលើបានទាក់ទងស្រឡាញ់គ្នាជាសង្សា ក្រោយមកយុវជនខាងលើក៍បបួលនាងដើរលេងតែពីរនាក់ រហូតដល់បានរួមមេត្រីជាមួយគ្នា លុះក្រោយមកយុវជនខាងលើដើរចេញគេចមុខដោះដៃ មិនទទួលខុសត្រូវ ទើបនាងប្រាប់ម្តាយឱ្យដាក់ពាក្យចាប់ឃាត់ខ្លួនតែម្តង ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ហើយក៍បានបញ្ជូនទៅការិយាល័យជួញដូរមនុស្ស និងការពារអានីតិជនខេត្តប៉ៃលិន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ដោយ ៖

ព័ត៌មានគួរចាប់អារម្មណ៍

ជំនន់ទឹកភ្លៀងកើនឡើងបាក់ទំនប់ស្ទាក់ទឹកភ្នំលេខបណ្តាលអោយផ្ទះប្រជាពលរដ្ឋចំនួន១៧ខ្នងរងផលប៉ះពាល់ (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្ស៣នាក់ ស្លាប់ស្រុក ក្រុងទាំង៩ក្នុងខេត្តបន្ទាយមានមានជ័យដោយសារជំនន់ទឹកភ្លៀង (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ទឹកភ្លៀងបន្តធ្លាក់បណ្តាលឲ្យទឹកក្នុងស្ទឹងសង្កែហក់ឡើងជិតដល់ចំណុចប្រកាសអាកាសន្ន (សកលលោកថ្មី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបិទការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ អីលីត ខាប់ឆ្នាំ២០២០ នៅ ខេត្ត ប,ជ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលក្រុងប៉ោយប៉ែត នាំយកគ្រឿងចក្រកា​ត់ផ្លូវ​កាយប្រពន្ធ័លូ នៅអូរ​ខៃដន ដើម្បី​ការពារ​ទឹក​ជំ​ន​ន់ ខណៈដែល​ភ្លៀងធ្លាក់​ជាប់ៗគ្នាប៉ុន្មានថ្ងៃ​នេះ (សកលលោកថ្មី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8225 នាក់
ម្សិលមិញ :
3494 នាក់
សប្តាហ៍នេះ :
30759 នាក់
ខែនេះ :
242211 នាក់
3 ខែនេះ :
773989 នាក់
សរុប :
2016532 នាក់