បុរសកម្មករសំណង់ម្នាក់ ទាញដែកឡើងលើប៉ះចំខ្សែភ្លើងស្រាតឆក់បណ្ដាលអោយរងរបួសធ្ងន់!
...បន្ទាយមានជ័យ៖បុរសម្នាក់ជាកម្មករសំណង់ ត្រូវខ្សែភ្លើងឆក់រងរបួសធ្ងន់ នៅវេលាម៉ោង ៩និង៣០ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅគ្លីនិកមួយកន្លែង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
...ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់អោយដឹងថា ជនរងគ្រោះមានឈ្មោះ លុន ឡាយ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិស្នាយល្អ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
...ប្រភពដដែលបានបន្ដថា មុនពេលកើតហេតុជនរងគ្រោះបានទាញដែកពីក្រោមឡើងលើ បំរ៉ុងរៀបចំចងដែកចាក់គ្រឹះអគារ ដោយខ្វះការប្រុងប្រយ័ត្នទៅប៉ះចំខ្សែភ្លើងស្រាតរបស់ក្រុមហ៊ុនអានកូ ដែលមានកម្ពស់ប្រាំពីរម៉ែត្រ ក៏បណ្ដាលឲ្យឆក់រងរបូសធ្ងន់តែម្ដង។
...ក្រោយកើតហេតុរថយន្តសង្រ្គោះរបស់ក្រុមការងារមូលដ្ឋានអាវុធហត្ថក្រុង ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកដីថ្មី តែដោយសារសភាពជម្ងឺធ្ងន់ធ្ងរក៏ដឹកបញ្ជូនបន្តទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុននៅស្រុកមង្គលបូរី៕
...សារមួយបានបង្ហោះសារមានសាកសពដឹកចេញពី clinic នគររាជតែម្ចាស់clinicច្រើនចោលទាំងស្រុងថាជាព័ត៌មានមិនពិត!
...ប៉ោយប៉ែត៖ ករណីបុរសជាកម្មករសំណង់ម្នាក់ ឆក់ខ្សែភ្លើង បណ្តាលឲ្យធ្លាក់ពីលើការដ្ឋានសាងសង់បណ្តាលឲ្យបាក់ភ្លៅ និង រលាកដោយបានរងរបួសធ្ងន់ធ្ងរពេកត្រូវបានគេដឹកមកកាន់មន្ទីរពេទ្យគ្លីនិកនគររាជតែត្រូវបានលោកវេជ្ជបណ្ឌិតម្ចាស់គ្លីនិកមិនទទួលហើយក៏ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតដើម្បីសង្គ្រោះជីវិតនិងបន្តទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមង្គលបូរី។
...តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺដោយសារគណនេយ្យ facebook មួយបានបង្ហោះថាមានសាកសពមូយបានស្លាប់នៅក្នុងមគ្លីនិកនគររាជហើយត្រូវបានជម្លៀសចេញដោយរថយន្តរបស់កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដែលធ្វើអោយមានការភ័ន្តច្រឡំតែត្រូវបានម្ចាស់ clinic ចេញមុខបដិសេធថាមិនមែនជារឿងពិតឡើយ។រឿងរ៉ាវនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី10 កក្កដាឆ្នាំ 2019។លោកវរសេនីយ៍ត្រី នួននី ណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់អកមកសារព័ត៌មាន តាមទូរស័ព្ទថា៖ មានករណីឆក់ខ្សែភ្លើង កើតឡើងនៅចំណុចសំណង់ កំពុងសាងសង់ ទុលមុខ KTV AJR ស្ថិតនៅក្នុងភូមិ សង្កាត់ខាងលើ។
...លោកបានបន្តទៀតថា៖ ជនរងគ្រោះឈ្មោះ លន់ ឡាយ ភេទប្រុស អាយុ២៤ឆ្នាំ បុខរបរកម្មករសំណង់មានទីលំនៅ ភូមិស្នាយល្អឃុំទឹកជោ ស្រុកព្រះនេតព្រះ ខេត្ត មូលហេតុជនរងគ្រោះកំពុងធ្វើការទាញដែក មិនបានងាកក្រោយ ចុងដែកប៉ះ និង ខ្សែភ្លើងស្រាត ឆក់ធ្លាក់ពីលើអគារជាន់ទីពីរបណ្តាលឲ្យរងរបួសធ្ងន់ បាក់ភ្លៅឆ្វេង និង រលាត់សើយស្បែកជាជុំរាកៗ។
...បើតាមការបកស្រាយពីអ្នកគ្រប់គ្រងមន្ទីរពេទ្យឯកជន នគររាជ បានឲ្យដឹងថា៖ ជនរងគ្រោះដោយសារឆក់ខ្សែភ្លើងនេះ ដោយមានអាការះ សភាពធ្ងន់ធ្ងរពេក ទើបលោកសម្រេចចិត្ត ឱ្យបញ្ជូនអ្នកជម្ងឺទៅមន្ទីរពេទ្យ បង្អែកដីថ្មី២ (ពេទ្យដីថ្មី) ដើម្បីធ្វើការដាក់សេរ៉ូម ដើម្បីសង្រ្គោះបឋម និង ធ្វើការដឹកបន្តទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកមង្គលបូរី ដើម្បីធ្វើការសង្រ្គោះអាយុជីវិត មិនមែនដូចការចោទប្រកាន់មកលើលោក ដែលគេបានបង្ហោះតាមបណ្តាញសង្គមនោះឡើយ ។ ទោះជាយ៉ាងណាបច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីពេទ្យបង្អែកមង្គលបូរី ខេត្តបន្ទាយមានជ័យហើយ៕